វិញ្ញាបនបត្រនាំចូលត្បូងថ្មមិនទាន់កែច្នៃក្រោម Kimberly Process


គោលបំណង៖

•    គ្រប់គ្រងទំនិញនាំចេញនាំចូល តាមច្បាប់និងបទប្បញ្ញត្ត កំណត់ដោយរាជរដ្ឋាភិបាល
•    ផ្តល់ជូនអ្នកនាំចេញនូវវិញ្ញាបនបត្រនាំចូលនិងនាំចេញត្បូងថ្មមិនទាន់កែច្នៃនៃគម្រោងគីមប័រលីប្រូសេស(Kimberly Process)


មូលដ្ឋានគតិយុត្ត៖

មើលលម្អិត

•    អនុក្រឹត្យលេខ ១៣១ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១៤ របស់រាជរដ្ឋាភិបាល ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងពាណិជ្ជកម្ម
•    ប្រកាសលេខ ១៧៨ ព.ណ នច ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ របស់ក្រសួង ពាណិជ្ជកម្ម ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់នាយកដ្ឋាននាំចេញ នាំចូល
•    ប្រកាសលេខ ២៤៨ MOC/SM 2012 ចុះថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១២ របស់ក្រសួង ពាណិជ្ជកម្ម ស្តីពីការចេញវិញ្ញាបនបត្រ និងនីតិវិធីនាំចូល និងនាំចេញត្បូងពេជ្រ
មិនទាន់កែច្នៃក្នុងការអនុវត្តគម្រោងចេញវិញ្ញាបនបត្រគឹមប័រលី (Kimberly)
•    ប្រកាសរួមលេខ ១២១៧ សហវ.ប្រក ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម


អតិថិជនដែលមានសិទ្ធទទួលសេវា៖

មើលលម្អិត

នីតិបុគ្គល


ស្តង់ដារសេវា៖

ដោយអនុវត្តទៅតាមខ្លឹមសារប្រកាសរួមលេខ ១២១៧ សហវ.ប្រក ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម
ចាប់ពីពេលដាក់ពាក្យស្នើសុំរហូតដល់ពេលទទួលយកឯកសារវិញ្ញាបនបត្រនាំចូលនិងនាំចេញត្បូងពេជ្រមិនទាន់កែច្នៃក្រោម Kimberly Process មានរយៈពេល ១៦ ម៉ នៃម៉ោងធ្វើការ៖
-សេវាចេញវិញ្ញាបនបត្រនាំចូលត្បូងថ្មមិនទាន់ច្នៃក្រោម Kimberly Process...................................................................................២០០,០០០រៀល


តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

ការចេញវិញ្ញាបនបត្រនាំចូលត្បូងថ្មមិនទាន់កែច្នៃក្រោម Kimberly Process ត្រូវមាន ឯកសារ៖
- ដាក់ពាក្យសុំលិខិតបញ្ជាក់ដើម្បីស្នើសុំធ្វើការនាំចូលនិងនាំចេញនៅនាយកដ្ឋាននាំចេញ នាំចូលនៃក្រសួងពាណិជ្ជកម្ម
- គំរូហត្ថលេខារបស់រូបវន្តបុគ្គល ដែលត្រូវបានផ្តល់សិទ្ធិឱ្យចុះហត្ថលេខាលើពាក្យ សុំបញ្ជាក់ពីការនាំចូល និងនាំចេញត្បូងពេជ្រមិនទាន់កែច្នៃ និងពាក្យសុំវិញ្ញាបនបត្រ Kimberly Process ព្រមទាំងគំរូត្រារបស់នីតិបុគ្គល និងឯកសារលម្អិតដូចមានចែងនៅចំណុចទី២
ប្រការទ១១ នៃប្រកាសលេខ២៤៨ MOC/SM 2012 ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១២
- វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម (ច្បាប់ចម្លងបញ្ជាក់ថាត្រឹមត្រូវ ០១ ច្បាប់)
- ប័ណ្ណប៉ាតង់ (ច្បាប់ចម្លងបញ្ជាក់ថាត្រឹមត្រូវ ១ ច្បាប់)
- វិញ្ញាបនបត្រ Kimberly Process នៅមានសុពលភាព ដែលចេញដោយស្ថាប័ន មានសមត្ថកិច្ចរបស់ប្រទេសពាក់ព័ន្ធចុងក្រោយ

ទាញយកទម្រង់បែបបទស្នើសុំ


នីតិវិធីនៃការផ្ដល់សេវា៖

មាន០៦ដំណាក់កាល៖
១-ដាក់ពាក្យស្នើសុំ
២-ការិយាល័យជំនាញពិនិត្យ
៣-នាយកដ្ឋានជំនាញពិនិត្យបញ្ជាក់
៤-អគ្គនាយកដ្ឋានពិនិត្យបញ្ជាក់
៥-រដ្ឋលេខាធិការ/អនុរដ្ឋលេខាធិការពិនិត្យនិងសម្រេច
៦-បោះត្រាលើអាជ្ញាប័ណ្ណ

បង្ហាញនីតិវិធី


ក្រសួង / ស្ថាប័នផ្ដល់សេវា៖

ក្រសួង ពាណិជ្ជកម្ម

នាយកដ្ឋាននាំចេញ-នាំចូល

o    អាសយដ្ឋាន ៖ ឡូត៍លេខ ១៩-៦១វិថិក្រសួងណាណិជ្ជកម្ម (ផ្លូវលេខ១១៣បេ) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
o    ទូរស័ព្ទ ៖ ០២៣ ៨៦៦ ៤៦៩
o    អីុម៉ែល ៖ ho.sivyong@moc.gov.kh / hosivyong@yahoo.com


យោបល់៖

ដើម្បីធានាថារាល់ការនាំចូល និងនាំចេញត្បូងពេជ្រមិនទាន់កែច្នៃចូលមក និងចេញពីព្រះរាជាណាចក្រកម្ពុជា ដែលជាសមាជិកអង្គការគីមប័រលីប្រូសេស គឺមិនមែនជាត្បូងដែលធ្វើចរាចរក្នុងតំបន់ដែលមានជម្លោះ
និងពីក្រុមឧទ្ទាមនៅ បណ្តាប្រទេសមួយចំនួនក្នុងទ្វីបអាហ្វ្រិក


វាយតម្លៃ៖មតិយោបល់