ការផ្តល់លិខិតអនុញ្ញាតប្រកបអាជីវកម្ម ទស្សនាវដ្តី (ការបើកទស្សនាវដ្តីផ្សាយភាសាជាតិ )


គោលបំណង៖

ដើម្បីលើកស្ទួយសេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបញ្ចេញមតិ និងការផ្តល់ព័ត៌មានឲ្យបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ស្របតាមរដ្ឋ ធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាន


មូលដ្ឋានគតិយុត្ត៖

មើលលម្អិត

•    ព្រះរាជក្រមលេខនស/រកម០១៩៦/១៤ ចុះថ្ងៃទី២៤ខែមករាឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន
•    ច្បាប់ស្តីពីរបបសារព័ត៌មាន
•    អនុក្រឹត្យលេខ៧០អនក្រ.បក ចុះថ្ងៃទី០៥ខែសីហា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន
•    អនុក្រឹត្យលេខ៧១ អនក្រ.បក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៧ ស្តីពីការកែសម្រួល អគ្គនាយកដា្ឋនរដ្ឋបាល និងសោតទស្សន៍ជាអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
•    ប្រកាសរួមលេខ១០០៣សហវ.ប្រកចុះថ្ងៃទី២៨ខែធ្នូឆ្នាំ២០១២ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងព័ត៌មាន ស្តីពីការផ្តល់រដ្ឋបាលលើវិស័យព័ត៌មានរបស់ក្រសួងព័ត៌មាន


អតិថិជនដែលមានសិទ្ធទទួលសេវា៖

មើលលម្អិត

ជារូបវន្តបុគ្គលសញ្ជាតិខ្មែរ ឬជនបរទេស ឬនីតិបុគ្គលដែលកំណត់ដោយច្បាប់នៃ
ព្រះរាជាណាចក្រកម្ពុជា


ស្តង់ដារសេវា៖

ការបើកទស្សនាវដ្តីផ្សាយភាសាជាតិ
•    តម្លៃសេវា : ៦០០,០០០ រៀល
•    រយៈពេលផ្តល់សេវា : ០៧ (ប្រាំពីរ)ថ្ងៃនៃថ្ងៃធ្វើការ
•    សុពលភាព : ០១ឆ្នាំ (មួយឆ្នាំ)


តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

•    ពាក្យស្នើសុំប្រកបអាជីវកម្ម              ០២ ច្បាប់
•    និមិត្តសញ្ញា (Logo)                 ០២ ច្បាប់
•    លិខិតថ្កោលទោស                 ០២ ច្បាប់
•    ជីវប្រវត្តិរូបសង្ខេបមានបិទរូបថត៤x៦      ០២ ច្បាប់
•    កិច្ចសន្យាប្រកបអាជីវកម្ម                     ០២ ច្បាប់
•    លិខិតបញ្ជាក់អត្តសញ្ញាណ ឬលិខិតឆ្លងដែន (ថតចម្លង)     ០២ ច្បាប់
•    តារាងអង្កេតទូទៅ                 ០២ ច្បាប់
•    ប្លង់ទីតាំងធ្វើអាជីវកម្ម(បញ្ជាក់ពីមេឃុំ/សង្កាត់) ០២ ច្បាប់
•    របាយការណ៍សង្ខេបកម្មវិធីផ្សាយប្រចាំឆ្នាំ         ០២ ច្បាប់
•    បញ្ជីទុព្វសម្ភារ ម៉ាស៊ីនបោះពុម្ពផ្សាយ         ០២ ច្បាប់
•    លក្ខន្តិកៈ និងលិខិតចុះបញ្ជីពាណិជ្ជកម្មក្រុមហ៊ុន ០២ ច្បាប់

ទាញយកទម្រង់បែបបទស្នើសុំ


នីតិវិធីនៃការផ្ដល់សេវា៖

•    ចូលមើលព័ត៌មានស្តីពីកម្រងសេវារដ្ឋបាលលើវិស័យព័ត៌មានរបស់ក្រសួងព័ត៌មានៈ
•    គេហទំព័រ :www.inb.gov.kh
•    អ៊ីម៉ែល:info@inb.gov.kh និងទាក់ទងតាមទូរស័ព្ទលេខៈ០២៣ ៧២៤ ៥១៤
មានចំនួន៦ដំណាក់កាល៖
១. ទាញយកឯកសារសំណុំបែបបទស្នើសុំប្រកបអាជីវកម្មទស្សនាវដ្តីផ្សាយជាភាសាជាតិតាម
ប្រព័ន្ធអេឡិចត្រូនិកតាមអាសយដ្ឋានគេហទំព័រ ឬអ៊ីម៉ែលខាងលើ ហើយបំពេញសំណុំ
បែបបទឲ្យបានត្រឹមត្រូវតាមទម្រង់ និងលក្ខខណ្ឌនៃពាក្យស្នើសុំ
២. បញ្ជូនសំណុំឯកសារស្នើសុំប្រកបអាជីវកម្មតាមអាសយដ្ឋានអេឡិចត្រូនិកមកច្រកចេញ
ចូលតែមួយនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
៣. អ្នកដាក់ពាក្យស្នើសុំប្រកបអាជីវកម្ម ត្រូវរង់ចាំការឆ្លើយតបក្នុងរយៈពេល៥ (ប្រាំ) ថ្ងៃនៃ
ថ្ងៃធ្វើការបន្ទាប់ពីមន្ត្រីច្រកចេញចូលតែមួយបានទទួលពាក្យស្នើសុំ
៤. ប្រសិនបើពុំមានឯកសារគ្រប់គ្រាន់ អ្នកស្នើសុំប្រកបអាជីវកម្ម ត្រូវបំពេញឯកសារឲ្យ
បានគ្រប់គ្រាន់ក្នុងរយៈពេល៣០ (សាមសិប)ថ្ងៃ បន្ទាប់ពីសាមីខ្លួនបានទទួលការជូន
ដំណឹងពីមន្ត្រីច្រកចេញចូលតែមួយ។ ករណីមិនបានបំពេញសំណុំបែបបទឲ្យបានគ្រប់
គ្រាន់តាមកាលកំណត់ខាងលើ ហើយពុំមានហេតុផលសមស្រប សំណើសុំផ្តល់សេវា
ត្រូវចាត់ទុកជាមោឃៈ     
៥. បន្ទាប់ពីមានការឆ្លើយតបពីមន្ត្រីច្រកចេញចូលតែមួយថា បានបំពេញឯកសារគ្រប់
គ្រាន់ហើយ សាមីខ្លួនត្រូវយកសំណុំបែបបទស្នើសុំប្រកបអាជីវកម្មមកដាក់នៅច្រក
ចេញចូលតែមួយ ហើយត្រូវបង់ថ្លៃសេវារដ្ឋបាល និងទទួលយកបង្កាន់ដៃសំអាង
៦. អ្នកដាក់ពាក្យស្នើសុំប្រកបអាជីវកម្ម អាចមកទទួលយកអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកប
អាជីវកម្មនៅច្រកចេញចូលតែមួយក្នុងរយៈពេល០៧ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីសាមីខ្លួន
បានទទួលបង្កាន់ដៃសំអាង។

បង្ហាញនីតិវិធី


ក្រសួង / ស្ថាប័នផ្ដល់សេវា៖

ក្រសួង ព័ត៌មាន

ក្រសួងព័ត៌មាន
•    អគារលេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍

•    ទូរស័ព្ទ : ០២៣ ៧២៤ ៥១៤/ ០២៣ ៤៣០ ២២៧
•    ទូរសារ : ០២៣ ៤២៧ ៤៧៥
•    គេហទំព័រ : www.inb.gov.kh
•    អ៊ីម៉ែល : info@inb.gov.kh


យោបល់៖

•    អ្នកស្នើសុំផ្តល់សេវា អាចដាក់ពាក្យបណ្តឹងតវ៉ានៅប្រអប់សំបុត្រគណនេយ្យភាពនៅ ច្រកចេញចូលតែមួយ នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ឬប្តឹងទៅប្រធានស្ថាប័នដែលសាមីខ្លួនបានដាក់ពាក្យស្នើសុំ ប្រសិនបើសំណើរបស់ខ្លួនពុំត្រូវបានផ្តល់ជូនតាមលក្ខខណ្ឌខាងលើ។
•    រាល់ដំណើរការធ្វើអាជីវកម្មត្រូវគោរពរដ្ឋធម្មនុញ្ញ បទប្បញ្ញត្តិច្បាប់ ប្រកាស បទបញ្ជា សារាចរណែនាំ សេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន ក្រមសីលធម៌ វិជ្ជាជីវៈសារ-ព័ត៌មាន និងកិច្ចសន្យាដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន
•    ផ្តល់របាយការណ៍អំពីសកម្មភាពការងារផ្សព្វផ្សាយជូនក្រសួងព័ត៌មាននិងរាយការណ៍ មកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍៖
១. បញ្ជីឈ្មោះ រចនាសម្ព័ន្ធរបស់អង្គភាព (ប្រសិនបើមានការផ្លាស់ប្តូរថ្មី)
២. លិខិតបញ្ជាក់អាសយដ្ឋានរោងពុម្ព និងចំនួនបោះពុម្ព ដែលចុះហត្ថលេខាដោយ
ប្រធានអង្គភាព
៣. អាសយដ្ឋានទីស្នាក់ការរបស់អង្គភាព ដែលមានបញ្ជាក់ពីចៅសង្កាត់ ឬមេឃុំ
(ប្រសិនបើផ្លាស់ប្តូរទីតាំងថ្មី)។


វាយតម្លៃ៖មតិយោបល់