លិខិតអនុញ្ញាតនៃសេវាកម្មពិនិត្យវត្ថុសិល្បៈនាំចេញ-នាំចូល (ប្រភេទវត្ថុសិល្បៈចម្លងដូចធ្វើអំពីវត្ថុធាតុផ្សេងៗ)


គោលបំណង៖

ទប់ស្កាត់ការនាំវត្ថុបុរាណចេញទៅក្រៅប្រទេស និងទប់ស្កាត់ការនាំចូលវត្ថុសិល្បៈខ្មែរដែលផលិតនៅក្រៅប្រទេស


មូលដ្ឋានគតិយុត្ត៖

មើលលម្អិត

•    ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌ
•    អនុក្រឹត្យលេខ ៩៨ អនិងក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០០២ ស្តីពីការអនុវត្តកិច្ចការពារបេតិកភណ្ឌ
•    យោងតាមប្រកាសរួមលេខ ៦៥៧ សហវ.ប្រក ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការផ្តល់សេវាសាធារណៈ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


អតិថិជនដែលមានសិទ្ធទទួលសេវា៖

មើលលម្អិត

ទេសចរជាតិ និងអន្តរជាតិ


ស្តង់ដារសេវា៖

គ្រប់តម្លៃនៃលិខិតទាំងអស់មានរយៈពេលពី ៣-៥ ថ្ងៃនៃថ្ងៃធ្វើការ និងសុពលភាពចំនួន ១ខែ(ប្រកាសរួមលេខ៦៥៧ សហវ.ប្រកចុះថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០១៦
ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ) ប្រភេទវត្ថុសិល្បៈចម្លងដូចធ្វើអំពីវត្ថុធាតុផ្សេងៗ (ដីដុតឬខ្មុកសាច់ឬគំនូរលើក្រណាត់ឬក្តារឬលើសូត្រ)
មាត្រដ្ឋាន    សោហ៊ុយសេវានាំចេញ(គិតជារៀល)    សោហ៊ុយសេវានាំចូល(គិតជារៀល)
កម្ពស់ចាប់ពី ០១ សម ទៅ៥០សម    ៨,០០០    មិនអនុញ្ញាត
កម្ពស់ចាប់ពី៥១ សម ទៅ១០០សម    ២០,០០០    មិនអនុញ្ញាត
កម្ពស់ចាប់ពី ១០១ សម ឡើងទៅ    ៩៥,០០០    មិនអនុញ្ញាត
កម្ពស់ចាប់ពី២០១ សម ឡើងទៅ        មិនអនុញ្ញាត
បញ្ជាក់៖ តម្លៃសេវាពិនិត្យវត្ថុសិល្បៈនាំចេញទៅបរទេស អនុវត្តចំពោះការនាំចេញវត្ថុសិល្បៈតាមរយៈក្រុមហ៊ុនដឹកជញ្ជូន (យន្តហោះ កប៉ាល់ រថយន្ត ឬប៉ុស្តិ៍ប្រៃសណីយ៍)
និងមិនអនុវត្តចំពោះភ្ញៀវដែលយកវត្ថុសិល្បៈផលិតថ្មីតាមខ្លួន(យួរដៃ)ប៉ុន្តែតម្រូវឱ្យមានវិកយបត្រ(ឈ្មោះហាងលេខទូរស័ព្ទ និងអាសយដ្ឋានទីកន្លែងលក់វត្ថុសិល្បៈ)
បង្ហាញដល់សមត្ថកិច្ចក្នុងករណីមានការទាមទារពិនិត្យ។


តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

•    ពាក្យសុំ
•    បញ្ជីរាយឈ្មោះវត្ថុសិល្បៈ
•    តារាងរូបភាពវត្ថុសិល្បៈ
•    លិខិតអនុញ្ញាត

ទាញយកទម្រង់បែបបទស្នើសុំ ទាញយកទម្រង់បែបបទស្នើសុំ


នីតិវិធីនៃការផ្ដល់សេវា៖

មានចំនួន ៧ដំណាក់កាល៖
១-ត្រូវបំពាក្យស្នើសុំដោយភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណ (ជនជាតិខ្មែរ) ឬលិខិតឆ្លងដែន (ជនជាតិបរទេស) ឬប័ណ្ណប៉ាតង់ ឬប័ណ្ណអាជីវកម្ម (អាជីវករ)។
២-អ្នកស្នើសុំត្រូវដឹកវត្ថុសិល្បៈទាំងនោះមកនាយកដ្ឋាន ដើម្បីធ្វើចំណាត់ថ្នាក់វត្ថុ ហើយប្រសិនបើវត្ថុសិល្បៈទាំងនោះមានលក្ខណៈចម្លងដូច គឺត្រូវមាន
លិខិតបញ្ជាក់របស់ម្ចាស់រូបថាមិនមែនជាវត្ថុបុរាណ។
៣-ត្រូវមានរូបថតចំពីមុខ និងពីក្រោយចំនួន២សន្លឹកក្នុងរូបភាពនីមួយៗ។
៤-មន្ត្រីជំនាញពិនិត្យ និងបញ្ជាក់ និងធ្វើកំណត់ហេតុ ដើម្បីបញ្ជាក់អំពីអត្តសញ្ញាណនៃរូបដែលត្រូវនាំចេញ។
៥-មន្ត្រីជំនាញនឹងបំពេញបែបបទឯកសារសម្រាប់នាំចេញជូនក្នុរយៈពេល០៥ថ្ងៃ(ថ្ងៃធ្វើការ)។
៦-ភ្ញៀវត្រូវបង់កម្រៃតាមសេវាដែលបានកំណត់ក្នុងតារាងឧបសម្ព័ន្ធរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
៧-សុពលភាពនៃលិខិតអនុញ្ញាតគឺមានរយៈ០១ (មួយ)ខែ ចាប់គិតពីថ្ងៃចុះហត្ថលេខាចុងក្រោយ។
ចំពោះវត្ថុសិល្បៈដែលស្នើសុំនាំចូល គឺមានលក្ខខណ្ឌប្រហាក់ប្រហែលគ្នា។

បង្ហាញនីតិវិធី


ក្រសួង / ស្ថាប័នផ្ដល់សេវា៖

ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ

នាយកដ្ឋានបុរាណវត្ថុ

អាសយដ្ឋាន ៖ មហាវិថីព្រះនរោត្តម លេខ២២៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រអប់សំបុត្រ៧២
- ទូរស័ព្ទ-ទូរសារ ៖ ០២៣ ២១៨ ១៤៨
- អីុម៉ែល ៖ nady.phann@gmail.com


យោបល់៖

តាមរយៈនៃការពិនិត្យវត្ថុសិល្បៈការនាំចេញ-នាំចូលនេះយើងអាចទប់ស្កាត់ការនាំចេញបុរាណវត្ថុបានមួយចំនួនិងធំហើយជាពិសេសតាមរយៈនេះយើងអាចរកចំណូលចូលថវិកាជាតិបានមួយចំណែកផងដែរ


វាយតម្លៃ៖



មតិយោបល់