៤. អាជ្ញាប័ណ្ណបើកទារកដ្ឋាននិង/ឬមត្តេយ្យសិក្សាឯកជន (កម្មវិធីសិក្សាអន្តរជាតិ) នៅខេត្ត


គោលបំណង៖

ការផ្តល់អាជ្ញាប័ណ្ណអប់រំនេះដើម្បីឱ្យនីតិបុគ្គល និង/ឬ រូបវន្តបុគ្គល មានសិទ្ធិ ដំណើរ ការរគ្រឹះស្ថានសិក្សាទារកដ្ឋាននិង/ឬមត្តេយ្យសិក្សាឯកជនស្របច្បាប់


មូលដ្ឋានគតិយុត្ត៖

មើលលម្អិត

• ច្បាប់ស្តីពី ការអប់រំជំពូកទី៣ រដ្ឋបាលកិច្ច និងការគ្រប់គ្រងការអប់រំ មាត្រា១០ មាត្រា១១ មាត្រា១២ និងមាត្រា១៣
• ប្រកាសរួមលេខ១០១១ សហវ.ប្រក ចុះថ្ងៃទី២៨ ខែធ្នូឆ្នាំ២០១២ រវាងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា
• ប្រកាសលេខ២៧៩២ អយក.ប្រក ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣
• សេចក្តីណែនាំលេខ១០ អយក.សណន ចុះថ្ងៃទី២៩ មករា ឆ្នាំ២០១៤


អតិថិជនដែលមានសិទ្ធទទួលសេវា៖

មើលលម្អិត

នីតិបុគ្គល និង/ឬ រូបវន្តបុគ្គល


ស្តង់ដារសេវា៖

ក.ព័ត៌មាន
• ការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវា
• មធ្យោបាយផ្សព្វផ្សាយព័ត៌មានពីការផ្តល់សេវា
ខ.ភាពឆ្លើយតប
• មានសេវាជួរមុខ និង
• សេវាជួរក្រោយ
គ. ប្រសិទ្ធភាព
• ការផ្តល់សេវាតាមលក្ខខណ្ឌកំណត់៖ រយៈពេល ៣៥ថ្ងៃ នៃថ្ងៃធ្វើការ
• សុពលភាព ៖ អចិន្ត្រៃយ៍
• តម្លៃសេវា៖
- កម្មវិធីអន្តរជាតិ ៖ ៤០០,០០០.០០ រៀល
- ប្រាក់តម្កល់ ៖ គ្មាន
• ការស្នើសុំបន្តសុពលភាពអាជ្ញាប័ណ្ណ ៖ គ្មាន
ឃ. ការទទួលព័ត៌មានត្រឡប់ និងយោបល់កែលម្អរបស់អតិថិជន
• មានមធ្យោបាយទទួលព័ត៌មានត្រឡប់ និងបណ្តឹងតវ៉ា(ទីកន្លែង តុការិយាល័យ ប្រអប់សំបុត្រ ទូរស័ព្ទ។ល។)
• មានការឆ្លើយតបទៅនឹងព័ត៌មានត្រឡប់ និងមតិយោបល់កែលម្អ របស់ប្រជាពលរដ្ឋ
• មានវិធានការដោះស្រាយ
• មានសេវាកម្មអតិថិជន


តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

លក្ខខណ្ឌនិង នីតិវិធី:
• ពាក្យស្នើសុំអាជ្ញាប័ណ្ណបើកទារកដ្ឋាននិង/ឬមត្តេយ្យសិក្សាឯកជន(កម្មវិធីអន្តរជាតិ)នៅខេត្ត
• លិខិតបញ្ជាក់ទីតាំង ប្លង់បំព្រួញទីតាំង និងចំណត(អតិថិជនរៀបចំ ដោយមានបញ្ជាក់ពីមេឃុំ/ចៅសង្កាត់)
• កិច្ចសន្យាជួលផ្ទះ (អតិថិជនរៀបចំដោយមានការបញ្ជាក់ពីឃុំ/សង្កាត់)
• កិច្ចសន្យារបស់អតិថិជនជាមួយក្រសួងអប់រំ យុវជន និងកីឡា
• បញ្ជីរាយឈ្មោះចលនវត្ថុ និងអចលនវត្ថុ (រៀបចំដោយអតិថិជន)
• រូបថតទីតាំងអាជីវកម្មថតចំពីមុខ
• បញ្ជីរាយនាមគណៈគ្រប់គ្រង នាយក/នាយិកា នាយករង/នាយិការង បុគ្គលិក គ្រូបង្រៀន
• រចនាសម្ព័ន្ធគ្រប់គ្រងគ្រឹះស្ថានសិក្សា (អង្គការលេខ និងរចនាសម្ព័ន្ធ គ្រឹះស្ថានសិក្សា)
• ប្រវត្តិរូបសង្ខេបរបស់គណៈគ្រប់គ្រង នាយក/នាយិកា នាយករង/នាយិការង បុគ្គិលបង្រៀន(បិទរូបថត សញ្ញាបត្រថតចម្លង បញ្ជាក់ពីសាលារាជធានី ខេត្ត ឬសាលាក្រុង ស្រុក ខណ្ឌ)
• កម្មវិធីសិក្សាលម្អិត (កម្មវិធីអន្តរជាតិស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា)
• កាលវិភាគគ្រប់កម្រិតថ្នាក់
• បទបញ្ជាផ្ទៃក្នុងរបស់សិស្សានុសិស្សត្រូវកម្រិតទាបបំផុត ឱ្យស្របនឹង បទបញ្ជានៃគ្រឹះស្ថានសិក្សាសាធារណៈរបស់ក្រសួងអប់រំ យុវជន និងកីឡា
• បទបញ្ជាផ្ទៃក្នុងរបស់គ្រូ
• ផែនការយុទ្ធសាស្រ្តរយៈពេលមធ្យម ឬរយៈពេលវែង និងផែនការ សកម្មភាពប្រចាំឆ្នាំ
• បញ្ជីសារពើភណ្ឌ

ទាញយកទម្រង់បែបបទស្នើសុំ ទាញយកទម្រង់បែបបទស្នើសុំ


នីតិវិធីនៃការផ្ដល់សេវា៖

១. អតិថិជនត្រូវស្នើសុំទម្រង់ និងបំពេញបែបបទ ដោយភ្ជាប់មកជាមួយនូវឯកសារតម្រូវនានា និងផ្តល់ឯកសារទាំងនោះទៅផ្នែកជួរមុខដើម្បីពិនិត្យ។ ករណីឯកសារគ្រប់គ្រាន់ហើយ អតិថិជនត្រូវបង់ថ្លៃសេវាទៅតាមតម្លៃនៃប្រភេទសេវា ដែលមានកំណត់ក្នុងតារាងឧបសម្ព័ន្ធនៃប្រកាសរួមរវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ បុគ្គលិកជួរមុខ (បេឡាករ) ត្រូវចេញបង្កាន់ដៃបង់ថ្លៃសេវាដែលមានហត្ថលេខាប្រគល់ ទទួលដោយមានចុះកាលបរិច្ឆេទត្រឹមត្រូវ ជូនអតិថិជន (រយៈពេល២ថ្ងៃ)
២. បន្ទាប់ពីទទួលពាក្យស្នើសុំរួច ផ្នែកជួរមុខត្រូវបញ្ជូនឯកសារទៅប្រធានច្រកចេញចូលតែមួយដើម្បីពិនិត្យ និងបន្តទៅផ្នែកជួរក្រោយ ( រយៈពេល១ថ្ងៃ)
៣. រៀបចំចុះពិនិត្យទីតាំង ការងារបច្ចេកទេស និងឯកសារពាក់ព័ន្ធនានារបស់គ្រឹះស្ថានសិក្សាដែលបានស្នើសុំ និងកំណត់បង្ហាញរឿងដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច (រយៈពេល២០ថ្ងៃ)
៤. អង្គភាពជំនាញពិនិត្យ និងផ្តល់យោបល់ (រយៈពេល៤ថ្ងៃ)
៥. ក្រុមការងារបច្ចេកទេសច្រកចេញចូលតែមួយប្រជុំវាយតម្លៃ (រយៈពេល២ថ្ងៃ)
៦. ដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច (រយៈពេល៦ថ្ងៃ)
៧. ក្រោយរយៈពេល ៣៥ថ្ងៃ នៃថ្ងៃធ្វើការ អតិថិជនត្រូវមកទទួលសេវាវិញនៅផ្នែកជួរមុខនៃច្រកចេញចូលតែមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា។

បង្ហាញនីតិវិធី


ក្រសួង / ស្ថាប័នផ្ដល់សេវា៖

ក្រសួង អប់រំ យុវជន និងកីឡា

ក្រសួងអប់រំ យុវជន និងកីឡា (ច្រកចេញចូលតែមួយ)

• ឈ្មោះអង្គភាព ៖ ច្រកចេញចូលតែមួយក្រសួងអប់រំ យុវជន និងកីឡា
• អគារ ៖ រដ្ឋបាលក្រសួងអប់រំ យុវជន និងកីឡា(ជាប់សាលាបឋមសិក្សាពញាហុក) ផ្លូវលេខ ៣៨០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ
• ទូរស័ព្ទលេខ : (៨៥៥-២៣) ៧២២ ៦៦៣
• អ៊ីម៉ែល : admoffice33@gmail.com


យោបល់៖

• ដើម្បីចៀសវាងបាតុភាពមិនប្រក្រតីនានា អតិថិជនត្រូវមកស្នើសុំសេវា ដោយខ្លួនឯងផ្ទាល់
• បើមានបាតុភាពមិនប្រក្រតីនានា ពាក់ព័ន្ធនឹងការផ្តល់សេវា អតិថិជនអាចផ្តល់យោបល់ ឬប្តឹងតវ៉ានៅកន្លែងទទួលពាក្យបណ្តឹងតវ៉ាឬដាក់ក្នុងប្រអប់សំបុត្រទទួល របស់ក្រសួងអប់រំ យុវជន និងកីឡា
• ព័ត៌មានបន្ថែមអាចទំនាក់ទំនងមកកាន់ផ្នែកជួរមុខនៃច្រកចេញចូលតែមួយនៃក្រសួងអប់រំ យុវជន និងកីឡា រៀងរាល់ម៉ោងធ្វើការ៖
- ពេលព្រឹកម៉ោង ៧:០០-១២:០០
- ពេលរសៀលម៉ោង ២:00-៥:00
បញ្ជាក់ ៖ ប្រភេទសេវាទាំងនេះ (សេវាទី១ ដល់ សេវាទី២៨) អតិថិជនត្រូវបំពេញលើទម្រង់នៃពាក្យស្នើសុំដូចគ្នា​ ដោយគ្រាន់តែបំពេញទៅតាមកម្រិត និងប្រភេទសេវាដែលអតិថិជនស្នើសុំតែប៉ុណ្ណោះ។


វាយតម្លៃ៖



មតិយោបល់