អាជ្ញាបណ្ណទេសចរណ៍នៃអាជីវកម្មក្លឹបហ្វឹកហាត់វាយកូនគោល ចំណុះត្រឹម ១០កន្លែង


គោលបំណង៖

ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងបង្កើនភាពទុកចិត្តដល់អតិថិជនក្នុងការប្រើប្រាស់សេវាកម្មទេសចរណ៍


មូលដ្ឋានគតិយុត្ត៖

មើលលម្អិត

•    ព្រះរាជក្រមលេខ នស/រកម/០៦០៩/០០៧ ចុញថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៩ ច្បាប់ស្តីពីទេសចរណ៍
•    ប្រកាសរួមលេខ ៩៩៧ សហវ.ប្រក ចះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ស្តីពីការ ផ្តល់សេវាធារណៈរបស់ក្រសួងទេសចរណ៍
•    ប្រកាសលេខ ២៩ ប្រក ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០០១ ស្តីពីការផ្តល់អាជ្ញាប័ណ្ណទេសចរណ៍ជូនភ្នាក់ងារ និងក្រុមហ៊ុនប្រកបអាជីវកម្មកីទ្បាទេសចរណ៍ និងការកំសាន្ត


អតិថិជនដែលមានសិទ្ធទទួលសេវា៖

មើលលម្អិត

ជនជាតិខ្មែរ ជនជាតិបរទេស នីតិបុគ្គល


ស្តង់ដារសេវា៖

•    តម្លៃសេវា: ក្លឹបហ្វឹកហាត់វាយកូនគោល ចំណុះត្រឹម ១០កន្លែង តម្លៃសេវា ៨០០,០០០រៀល
•    មានរយៈពេល : ២៨ ថ្ងៃ (ថ្ងៃធ្វើការ) ដើម្បីផ្តល់ឲ្យអាជ្ញាបណ្ណទេសចរណ៍
•    សុពលភាពៈ ០១ ឆ្នាំ


តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

សូមជូនភ្ជាប់មកជាមួយៈ
១.លិខិតបញ្ជាក់ទីតាំងប្រកបអាជីវកម្ម....................................... ០១ ច្បាប់
២. វិញ្ញាបនបត្រឬលិខិតបញ្ជាក់ចុះបញ្ចីពាណិជ្ជកម្ម..................... ០១ច្បាប់
៣.លិខិតបញ្ជាក់លើប្រព័ន្ធការពារសន្តិសុខ សុវត្ថិភាព អគ្គីភ័យ…….០១ច្បាប់
៤. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន (ថតចម្លង)....................០១ច្បាប់
៥. រូបថតអ្នកគ្រប់គ្រង(៤x៦) ចំនួន.................................... ...០៣សន្លឹក
៦. រូបថតទីតាំងអាជីវកម្មចំនួន.................................................០២សន្លឹក
៧. បង្កាន់ដៃបង់ប្រាក់............................................................ ០១ច្បាប់

ទាញយកទម្រង់បែបបទស្នើសុំ


នីតិវិធីនៃការផ្ដល់សេវា៖

មានចំនួន ០៥ ដំណាក់កាល៖
១.ក្រុមការងារអាជ្ញាបណ្ណទេសចរណ៍ (ទទួលពាក្យស្នើសុំអាជ្ញាបណ្ណទេសចរណ៍ បង្គាន់ដែទទួលប្រាក់ និងបញ្ជូនឯកសារទៅនាយកដ្ឋានជំនាញ)
២.នាយកដ្ឋានជំនាញ(បញ្ជូនទៅថ្នាក់អគ្គនាយកដ្ឋានទេសចរណ៍)
៣.ថ្នាក់អគ្គនាយកទេសចរណ៍ (បញ្ជូនទៅថ្នាក់ដឹកនាំក្រសួង)
៤.ថ្នាក់ដឹកនាំក្រសួង(រដ្ឋមន្រ្តីចុះហត្ថលេខា និងបញ្ជូនទៅនាយកដ្ឋានរដ្ឋបាល)
៥.នាយកដ្ឋានរដ្ឋបាល (ចុះលេខ និងបញ្ជូនមកក្រុមការងារអាជ្ញាបណ្ណទេសចរណ៍)

បង្ហាញនីតិវិធី


ក្រសួង / ស្ថាប័នផ្ដល់សេវា៖

ក្រសួង ទេសចរណ៍

ក្រសួងទេសចរណ៍
•    អង្គភាពក្រុមការងារអាជ្ញាបណ្ណទេសចរណ៍ នៃក្រសួងទេសចរណ៍
-    អាសយដ្ឋានៈ ដីឡូត៍លេខ៣ អា ផ្លូវលេខ ១៦៩ សង្កាត់វាលវង់
ខណ្ឌ៧មករា រាជធានីភ្នំពេញ កម្ពុជា

-    ទូរសព្ទ : ០២៣ ៥ ៣១០ ៩៩៩
-    សារអេឡិចត្រូនិច : admin@mot.gov.kh
tourismindustry.cam@gmail.com
-    គេហទំព័រ : http:www.mot.gov.kh
www.tourismcambodia.com
www.cambodiatourismindustry.org


យោបល់៖

បុគ្គលណាដែលប្រកបអាជីវកម្មទេសចរណ៍ដោយគ្នានអាជ្ញាបណ្ណទេសចរណ៍ត្រូងទទួល ពិន័យអន្តរការណ៍ជាប្រាក់ ដែលអប្បបរមាស្នើនឹង ២,០០០,០០០ (ពីរលាន) រៀល និង អតិប្បរមាមិនលើសពី ២០,០០០,០០០ (ម្ភៃលាន) រៀល។ ដោយមិនគិតពីទណ្ឌកម្មផ្សេងទៀតស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។


វាយតម្លៃ៖



មតិយោបល់