២០. មូលនិធិបង្កើតមុខរបរដោយខ្លួនឯង


គោលបំណង៖

ផ្តល់មូលនិធិដល់សិក្ខាកាម សិស្ស និស្សិត ដែលបានបញ្ចប់ការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសធារណៈក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីប្រកបមុខរបរដោយខ្លួនឯង។


មូលដ្ឋានគតិយុត្ត៖

មើលលម្អិត

•ប្រកាសលេខ ៤៦៧ សហវ-ថ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការផ្ទេរឥណទានថវិកា
•លិខិតលេខ ៩១១ កប ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០៩ ស្តីពីសំណើសុំអនុញ្ញាតប្រើប្រាស់សៀវភៅ “សេចក្តីណែនាំសម្រាប់ការអនុវត្តន៍នៃ មូលនិធិជាតិបណ្តុះបណ្តាលក្នុងប្រទេសកម្ពុជា


អតិថិជនដែលមានសិទ្ធទទួលសេវា៖

មើលលម្អិត

សិក្ខាកាម សិស្ស និស្សិត ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញនៅតាមគ្រឹះស្ថានអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ


ស្តង់ដារសេវា៖

១- តម្លៃសេវា: មិនគិតកម្រៃ
•ផ្តល់ឥណទានកម្ចីសម្រាប់០១ ក្រុមចាប់ពីចំនួន ៤០០.០០០ រៀល ដល់៤.០០០.០០០ រៀល
•អត្រាការប្រាក់ក្នុង ០១ខែ ចំនួន ១.៥%
២- រយៈពេលផ្តល់សេវាៈ ផ្តល់ជូនភ្លាមក្នុងករណីឯកសារត្រឹមត្រូវ
៣- សុពលភាពនៃសេវាៈ ១៥ខែ
•រយៈពេលប្រើប្រាស់កម្ចីចំនួន ១៥ ខែ និងរយៈពេលសងចំនួន ១២ខែ និងរយៈពេលអនុគ្រោះចំនួន០៣ ខែ (គិតការប្រាក់)


តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

•ពាក្យស្នើសុំកម្ចីមូលនិធិ (មិនគិតកម្រៃ)
•ការទទួលស្គាល់បង្កើតក្រុមពីគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
•បញ្ជីសំណួរស្ទាបស្ទង់មតិអ្នកទទួលផល និងផ្ទះសម្បែង
•ទំរង់បែបបបទចុះអង្កេតតាមផ្ទះ
•លិខិតធានាផ្ទាល់ខ្លួនពីអាជ្ញាធរមូលដ្ឋាន
•ទំរង់បែបបបទធ្វើសេចក្តីស្នើសុំជំនួយគម្រោងសហគ្រាសខ្នាតតូច


នីតិវិធីនៃការផ្ដល់សេវា៖

•សិស្សសិក្ខាកាមអ្នកដែលក្រីក្របំផុតក្នុងចំណោមអ្នកក្រីក្រដែលបានរៀនចប់ជំនាញតាមកម្ម វីធីបណ្តុះបណ្តាលនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវជ្ជាជីវៈ(សាធារណៈ)
•អាយុអ្នកកម្ចី( មិនកំនត់តាមជាក់ស្តែង)
•ចងក្រងជាក្រុមប្រកបមុខរបរសហគ្រាសខ្នាតតូចដែលមានសមាជិកចាប់ពី ០៣ ទៅ ០៥នាក់ និងមានសមាជិកជាស្រ្តី យ៉ាងតិច ២នាក់
•ក្រុមអាចបង្កើតឡើងដោយសមាជិកក្រុមនៃគ្រួសារ
•ក្រុមអនុញាតអោយសមាជិកនៅក្នុងក្រុមជាអ្នកនៅក្នុងភូមិតែមួយ
•ក្រុមអាចបង្កើតសមាជិកជាស្រ្តីទាំងអស់ក៏បាន
•អត្រារប្រាក់ 1.5% ក្នុង០១ខែ
•រយៈពេលអនុគ្រោះសង ០៣ខែ (គិតការប្រាក់)
•រយៈពេលប្រើប្រាស់ប្រាក់កម្ចី ១៥ខែ និងរយៈពេលសងត្រឡប់វិញ ១២ខែ
•ចំនួនទឹកប្រាក់នៃកម្ចីចាប់ពី ៤00,000 រៀល ទៅ ៤,000,000 រៀល។

បង្ហាញនីតិវិធី


ក្រសួង / ស្ថាប័នផ្ដល់សេវា៖

ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
•អាស័យដ្ឋាន៖ អគារលេខ៣ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណុ្ឌទួលគោក រាជធានីភ្នំពេញ
•នាយកដ្ឋានបណ្តុះបណ្តាល
•អគារអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
•ការិយាល័យមូលនិធិបង្កើតមុខរបរដោយខ្លួនឯង

•ទូរស័ព្ទលេខ៖ ០២៣ ៨៨ ៤៩ ៩៧ / ០១៧ ៨៧ ៧៨ ៣២


យោបល់៖

សិក្ខាកាម សិស្ស និស្សិតគួរប្រើប្រាស់ឥណទាន ដើម្បីបង្កើតនិងពង្រីកមុខរបរ ឲ្យត្រូវទៅនឹងជំនាញដែលខ្លួន បាន សិក្សា


វាយតម្លៃ៖



មតិយោបល់