៣១. អាជ្ញាប័ណ្ណបង្កើតសាខាគ្រឹះស្ថានឧត្តមសិក្សាឯកជន


គោលបំណង៖

ការផ្តល់អាជ្ញាប័ណ្ណអប់រំនេះដើម្បីឱ្យនីតិបុគ្គល និង/ឬ រូបវន្តបុគ្គល មានសិទ្ធិដំណើរការសាខាគ្រឹះស្ថានឧត្តមសិក្សាឯកជនស្របច្បាប់


មូលដ្ឋានគតិយុត្ត៖

មើលលម្អិត

• ច្បាប់ស្តីពី ការអប់រំជំពូកទី៣ រដ្ឋបាលកិច្ច និងការគ្រប់គ្រងការអប់រំ មាត្រា១០ មាត្រា១១ មាត្រា១២ និងមាត្រា១៣
• អនុក្រឹត្យលេខ៥៤ អនក្រ.បក ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២
• ប្រកាសរួមលេខ១០១១ សហវ.ប្រក ចុះថ្ងៃទី២៨ ខែធ្នូឆ្នាំ២០១២ រវាងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា
• ប្រកាសលេខ២៧៩២ អយក.ប្រក ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣
• សេចក្តីណែនាំលេខ១០ អយក.សណន ចុះថ្ងៃទី២៩ មករា ឆ្នាំ២០១៤
• លិខិតលេខ ០១៨ សហវ.អរតន ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣
• លិខិតលេខ១៣៨៨ សហវ.អទច ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១


អតិថិជនដែលមានសិទ្ធទទួលសេវា៖

មើលលម្អិត

នីតិបុគ្គល និង/ឬ រូបវន្តបុគ្គល


ស្តង់ដារសេវា៖

ក.ព័ត៌មាន
• ការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវា
• មធ្យោបាយផ្សព្វផ្សាយព័ត៌មានពីការផ្តល់សេវា
ខ.ភាពឆ្លើយតប
• មានសេវាជួរមុខ និង
• សេវាជួរក្រោយ
គ. ប្រសិទ្ធភាព
• ការផ្តល់សេវាតាមលក្ខខណ្ឌកំណត់៖ រយៈពេល ៣៥ថ្ងៃ នៃថ្ងៃធ្វើការ
• សុពលភាព៖ អចិន្ត្រៃយ៍
• តម្លៃសេវា៖ ៨,០០០,០០០.០០ រៀល
- ប្រាក់តម្កល់ ៖ គ្មាន
• ការស្នើសុំបន្តសុពលភាពអាជ្ញាប័ណ្ណ៖ គ្មាន
ឃ. ការទទួលព័ត៌មានត្រឡប់ និងយោបល់កែលម្អរបស់អតិថិជន
• មានមធ្យោបាយទទួលព័ត៌មានត្រឡប់ និងបណ្តឹងតវ៉ា(ទីកន្លែង តុការិយាល័យ ប្រអប់សំបុត្រ ទូរស័ព្ទ។ល។)
• មានការឆ្លើយតបទៅនឹងព័ត៌មានត្រឡប់ និងមតិយោបល់កែលម្អ របស់ប្រជាពលរដ្ឋ
• មានវិធានការដោះស្រាយ
• មានសេវាកម្មអតិថិជន


តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

លក្ខខណ្ឌនិង នីតិវិធី:
• ពាក្យស្នើសុំអាជ្ញាប័ណ្ណបង្កើត/ទទួលស្គាល់គ្រឹះស្ថានឧត្តមសិក្សាឯកជន (កម្មវិធីជាតិ និង/ឬកម្មវិធីសិក្សាអន្តរជាតិ) នៅរាជធានីភ្នំពេញ ឬខេត្ត
• រូបថតម្ចាស់កម្មសិទ្ធអាជ្ញាប័ណ្ណ
• កិច្ចសន្យាជាមួយក្រសួងអប់រំ យុវជន និងកីឡា
• លិខិតបញ្ជាក់ទុនសរុបក្នុងការវិនិយោគប់កដំណើរការវិទ្យាស្ថាន/ សាកលវិទ្យាល័យ
• លិខិតបញ្ជាក់ប្រាក់ធានាអចិន្ត្រៃយ៍នៅរតនាគារជាតិនៃកម្ពុជា
• លិខិតបញ្ជាក់របស់ក្រសួងពាណិជ្ជកម្មអំពី ការចុះបញ្ជីពាណិជ្ជកម្ម បង្កើតក្រុមហ៊ុនរបស់អ្នកស្នើសុំ (ប្រសិនបើអ្នកស្នើសុំមិនមានសញ្ជាតិ ខ្មែរ) ដោយភ្ជាប់មកជាមួយនូវលក្ខខន្តិកៈក្រុមហ៊ុនដែលជាឧបសម្ព័ន្ធ នៃការចុះបញ្ជីពាណិជ្ជកម្មបង្កើតក្រុមហ៊ុន
• ឯកសារអភិបាលកិច្ច និងការគ្រប់គ្រង ដោយភ្ជាប់មកជាមួយនូវរចនា សម្ព័ន្ធគ្រប់គ្រង និងបទដ្ឋាន បទបញ្ជាផ្ទៃក្នុងដែលពាក់ព័ន្ធនឹង អភិបាលកិច្ច និងរចនាសម្ព័ន្ធគ្រប់គ្រង ការរៀបចំ និងការប្រព្រឹត្តទៅ និងតារាងអង្គការលេខរបស់វិទ្យាស្ថាន/សាកលវិទ្យាល័យដែលស្នើសុំ៖
- លក្ខខន្តិកៈរបស់គ្រឹះស្ថានឧត្តមសិក្សា (វិទ្យាស្ថាន/ សាកលវិទ្យាល័យ)
- សេចក្តីសម្រេចតែងតាំងក្រុមប្រឹក្សាភិបាល ដោយមានភ្ជាប់ កំណត់ហេតុប្រជុំរបស់ក្រុមប្រឹក្សាភិបាល និងបញ្ជីវត្តមានប្រជុំ
- បទបញ្ជាផ្ទៃក្នុងសម្រាប់ក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន/សាកលវិទ្យាល័យ
- សេចក្តីសម្រេចស្តីពី ការតែងតាំងនាយក/សាកលវិទ្យាធិការ ដោយក្រុមប្រឹក្សាភិបាល
- សេចក្តីសម្រេចស្តីពីការ តែងតាំងនាយករង/សាកលវិទ្យាធិការ រង ព្រឹទ្ធបុរស/ព្រឹទ្ធបុរសរង ប្រធាន/អនុប្រធានដេប៉ាតឺមង់ និងប្រធាន/អនុប្រធានការិយាល័យ ដោយនាយក/ សាកលវិទ្យាធិការ
- បទបញ្ជាផ្ទៃក្នុងសម្រាប់បុគ្គលិកនៃវិទ្យាស្ថាន/សាកលវិទ្យាល័យ
- បទបញ្ជាផ្ទៃក្នុងសម្រាប់សាស្រ្តាចារ្យនៃវិទ្យាស្ថាន/ សាកលវិទ្យាល័យ
- បទបញ្ជាផ្ទៃក្នុងសម្រាប់និស្សិតនៃវិទ្យាស្ថាន/ សាកលវិទ្យាល័យ
- បទបញ្ជាផ្ទៃក្នុងសម្រាប់បណ្ណាល័យនៃវិទ្យាស្ថាន/ សាកលវិទ្យាល័យ
• លក្ខខណ្ឌ និងវិធានក្នុងការជ្រើសតាំងនាយក សាកលវិទ្យាធិការនៃ វិទ្យាស្ថាន និងសាកលវិទ្យាល័យ
• ប្រវត្តិរូបរបស់នាយក ឬសាកលវិទ្យាធិការ នាយក នាយករង ឬសាកលវិទ្យាធិការរង ពរឹទ្ធបុរស ព្រឹទ្ធបុរសរង ប្រធាន ឬអនុប្រធាន ដេប៉ាតឺមង់ និងប្រធាន អនុប្រធានការិយាល័យដោយបញ្ជាក់ពីកម្រិត សញ្ញាបត្រ មុខជំនាញ បទពិសោធការងារ និងភ្ជាប់មកជាមួយនូវ សញ្ញាបត្រថតចម្លងត្រឹមត្រូវតាមច្បាប់ដើម
• របាយការណ៍ស្តីពី ទីតាំង ផ្ទៃដី អគារ និងហេដ្ឋារចនាសម្ព័ន្ធនៃ វិទ្យាស្ថាន ឬសាកលវិទ្យាល័យដោយមានការបញ្ជាក់ពី៖
- លិខិតបញ្ជាក់ពីកម្មសិទ្ធ (បញ្ជាក់ពីមេឃុំ/ចៅសង្កាត់ ក្នុងករណី ទីតាំងជារបស់អ្នកស្នើសុំ)
- កិច្ចសន្យាជួលទីតាំង (ក្នុងករណីទីតាំងជារបស់ជួល ត្រូវ មានការបញ្ជាក់ពីមេឃុំ/ចៅសង្កាត់)
- ប្លង់ផែនទី ប្លង់រួមនៃទីតាំង ប្លង់ផ្ទៃដី ប្លង់បំព្រួញទីតាំង ប្លង់អគារ និងប្លង់ចំណតយានយន្ត
• របាយការណ៍ស្តីពី មូលដ្ឋានសម្ភារនៃវិទ្យាស្ថាន ឬសាកលវិទ្យាល័យ ដូចជា៖ តុ កៅអី ក្តារខៀន កុំព្យូទ័រ សៀវភៅសិក្សា...
• ផែនការយុទ្ធសាស្ត្ររយៈពេលវែង (០៥ឆ្នាំ) និងរយៈពេលមធ្យម (០៣ឆ្នាំ) និងផែនការសកម្មភាពរបស់វិទ្យាស្ថាន ឬសាកលវិទ្យាល័យ
• កម្មវិធីសិក្សាលម្អិតដែលរៀបចំជាប្រព័ន្ធក្រេឌីត តាមកម្រិតមុខជំនាញ និងដេប៉ាតឺមង់
• បញ្ជីរាយនាមបុគ្គលិក និងសាស្រ្តាចារ្យ ដោយបញ្ជាក់ពីកម្រិតសញ្ញា បត្រ មុខជំនាញ បទពិសោធការងារ និងភ្ជាប់មកជាមួយនូវប្រវត្តិរូប សន្លឹកសញ្ញាបត្រថតចម្លងត្រឹមត្រូវតាមច្បាប់ដើម និងកិច្ចសន្យារវាង នាយក ឬសាកលវិទ្យាធិការជាមួយបុគ្គលិក សាស្រ្តាចារ្យម្នាក់ៗ
• របាយការណ៍ស្តីពី ភាពរឹងមាំនិងវឌ្ឍនភាពនៃការបណ្តុះបណ្តាល របស់គ្រឹះស្ថានឧត្តមសិក្សា។

ទាញយកទម្រង់បែបបទស្នើសុំ ទាញយកទម្រង់បែបបទស្នើសុំ


នីតិវិធីនៃការផ្ដល់សេវា៖

១. អតិថិជនត្រូវស្នើសុំទម្រង់ និងបំពេញបែបបទ ដោយភ្ជាប់មកជាមួយនូវឯកសារតម្រូវនានា និងផ្តល់ឯកសារទាំងនោះទៅផ្នែកជួរមុខដើម្បីពិនិត្យ។ ករណីឯកសារគ្រប់គ្រាន់ហើយ អតិថិជនត្រូវបង់ថ្លៃសេវាទៅតាមតម្លៃនៃប្រភេទសេវា ដែលមានកំណត់ក្នុងតារាងឧបសម្ព័ន្ធនៃប្រកាសរួមរវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ បុគ្គលិកជួរមុខ (បេឡាករ) ត្រូវចេញបង្កាន់ដៃបង់ថ្លៃសេវាដែលមានហត្ថលេខាប្រគល់ ទទួលដោយមានចុះកាលបរិច្ឆេទត្រឹមត្រូវ ជូនអតិថិជន (រយៈពេល២ថ្ងៃ)
២. បន្ទាប់ពីទទួលពាក្យស្នើសុំរួច ផ្នែកជួរមុខត្រូវបញ្ជូនឯកសារទៅប្រធានច្រកចេញចូលតែមួយដើម្បីពិនិត្យ និងបន្តទៅផ្នែកជួរក្រោយ ( រយៈពេល១ថ្ងៃ)
៣. រៀបចំចុះពិនិត្យទីតាំង ការងារបច្ចេកទេស និងឯកសារពាក់ព័ន្ធនានារបស់គ្រឹះស្ថានសិក្សាដែលបានស្នើសុំ និងកំណត់បង្ហាញរឿងដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច (រយៈពេល៣៥ថ្ងៃ)
៤. អង្គភាពជំនាញពិនិត្យ និងផ្តល់យោបល់ (រយៈពេល៥ថ្ងៃ)
៥. ក្រុមការងារបច្ចេកទេសច្រកចេញចូលតែមួយប្រជុំវាយតម្លៃ (រយៈពេល២ថ្ងៃ)
៦. ដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច (រយៈពេល១៥ថ្ងៃ)
៧. ក្រោយរយៈពេល ៦០ថ្ងៃ នៃថ្ងៃធ្វើការ អតិថិជនត្រូវមកទទួលសេវាវិញនៅផ្នែកជួរមុខនៃច្រកចេញចូលតែមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា។

បង្ហាញនីតិវិធី


ក្រសួង / ស្ថាប័នផ្ដល់សេវា៖

ក្រសួង អប់រំ យុវជន និងកីឡា

ក្រសួងអប់រំ យុវជន និងកីឡា (ច្រកចេញចូលតែមួយ)

• ឈ្មោះអង្គភាព: ច្រកចេញចូលតែមួយក្រសួងអប់រំ យុវជន និងកីឡា
• អគារលេខ៨០ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ
• ទូរស័ព្ទលេខ: (៨៥៥-២៣) ៧២២ ៦៦៣
• អ៊ីម៉ែល : admoffice33@gmail.com


យោបល់៖

• ដើម្បីចៀសវាងបាតុភាពមិនប្រក្រតីនានា អតិថិជនត្រូវមកស្នើសុំសេវា ដោយខ្លួនឯងផ្ទាល់
• ព័ត៌មានបន្ថែមអាចទំនាក់ទំនងមកកាន់ផ្នែកជួរមុខនៃច្រកចេញចូលតែមួយនៃក្រុង ស្រុក ខណ្ឌគោលដៅរៀងរាល់ម៉ោងធ្វើការ។
បញ្ជាក់ ៖ ប្រភេទសេវានេះត្រូវទទួលស្គាល់ដោយប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា។


វាយតម្លៃ៖



មតិយោបល់